ក្រសួងកសិកម្ម៖ តម្លៃស្រូវសើមនៅតាមរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តមួយចំនួនបានឡើងថ្លៃវិញបន្តិចនៅថ្ងៃនេះ ខណៈក្រសួងកំពុងសហការជាមួយរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេស ដើម្បីអន្តរាគមន៍ថ្លៃស្រូវជូនកសិករ
សេដ្ឋកិច្ច
February 24, 2024
Khmernote
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានឱ្យដឹងតាមរយៈការបង្ហោះនៅលើផេកផ្លូវការថា តម្លៃស្រូវសើមនៅតាមរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តមួយចំនួន បានឡើងថ្លៃវិញបន្តិចនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។
(រូបតំណាង)
ទន្ទឹមនឹងនេះដែរ ក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា ក្រសួងបាននិងកំពុងសហការជាមួយរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេស ដើម្បីអន្តរាគមន៍ថ្លៃស្រូវធ្វើយ៉ាងណាធានាឱ្យបងប្អូនប្រជាកសិករ និងរោងម៉ាស៊ីនកិនស្រូវ អាចទទួលបានផលចំណេញសមរម្យ៕

ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


