ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ថ្លៃស្រូវខែកុម្ភៈឆ្នាំនេះ ល្អជាងខែកុម្ភៈឆ្នាំ២០២៣ និងរឹតតែល្អជាងខែកុម្ភៈឆ្នាំ២០២២ ហើយល្អជាងខែកុម្ភៈឆ្នាំណាៗទាំងអស់។
យោងតាមការចុះផ្សាយនៅលើគណនីហ្វេសប៊ុកផ្លូវការនាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងថា៖ «ថ្លៃស្រូវខែកុម្ភៈឆ្នាំនេះ ល្អជាងខែកុម្ភៈឆ្នាំ២០២៣ និងរឹតតែល្អជាងខែកុម្ភៈឆ្នាំ២០២២ ហើយល្អជាងខែកុម្ភៈឆ្នាំណាៗទាំងអស់។ ហេតុអ្វីចាំបាច់ត្រូវប្រៀបធៀបខែកុម្ភៈនឹងខែកុម្ភៈ? ព្រោះថ្លៃស្រូវតែងតែឡើងចុះប្រែប្រួលទៅតាមរដូវកាលនីមួយៗ។ រដូវប្រមូលផល ស្រូវសម្បូរហូរហៀរនៅលើទីផ្សារ ថ្លៃតែងថយចុះបន្តិច បើធៀបទៅនឹងរដូវខ្សត់ស្រូវមុនពេលច្រូតកាត់មកដល់នេះ គឺជាវដ្តធម្មតានៃសមតុល្យរវាងតម្រូវការនិងការផ្គត់ផ្គង់។ ដរាបណាថ្លៃស្រូវសើមនៅតែលើសពី ១០០០៛/គីឡូ ការវិភាគសេដ្ឋកិច្ចបង្ហាញថា កសិករគ្មានអ្វីដែលត្រូវបារម្ភពីប្រាក់ចំណេញនោះឡើយ ហើយក៏មិនដែលមានឆ្នាំណាថ្លៃស្រូវល្អដូចឆ្នាំនេះដែរ »៕


ប្រភព៖ គណនីហ្វេសប៊ុកផ្លូវការឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ


