ស្អែកនេះ! ខេត្តសៀមរាប នឹងចាប់ផ្ដើមដំណើរការសាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈនៅក្រុងរុនតាឯកតេជោសែន ដោយឥតគិតថ្លៃ
សេដ្ឋកិច្ច February 14, 2024 Khmernote

រដ្ឋបាលខេត្តសៀមរាប នឹងដាក់ឱ្យដំណើរការសាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈពីក្រុង រុនតាឯកតេជោសែន-សៀមរាប និងពីក្រុងសៀមរាប-ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ តទៅ ដោយឥតគិតថ្លៃ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ដែលបានចុះផ្សាយកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្មីៗនេះ។

នៅក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា ការសម្រេចដាក់ឱ្យដំណើរការសាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈខាងលើនេះ គឺផ្អែកតាមការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការដាក់ឱ្យដំណើរការអនុវត្តរថយន្តក្រុងដឹកជញ្ជូនសាធារណៈ ពីក្រុងរុនតាឯកតេជោសែន – ក្រុងសៀមរាប និងពីក្រុងសៀមរាប-ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍ រុនតាឯក បំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

សម្រាប់ព័ត៌មានលម្អិតសូមអានខ្លឹមសារសេចក្តីជូនដំណឹង​ និងតារាងពេលវេលាខាងក្រោម​៖