យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនធំៗចំនួន ៤ នឹងផ្ដល់ឱកាសការងារប្រមាណ ១៤២កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ។
ក្រុមហ៊ុនចំនួន ៤ ដែលកំពុងត្រូវការពលកម្មរួមមាន៖ JACCS MICROFINANCE (CAMBODIA) PLC. , ក្រុមហ៊ុន ម៉ាស្ទើរ ស៊ុគីស៊ុប , ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី, គីមម៉ិច ខនស្រ្តាក់សិន និងអ៉ីនវេសមេន។ ដូច្នេះត្រៀមខ្លួន ត្រៀម CV មកទទួលឱកាសការងារ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំង ៤ ក្នុងវេទិកាការងាររបស់ NEA នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។ ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ 📲០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕







អត្ថបទ៖ លីនី


