បងប្អូនសហគមន៍នៅខេត្តព្រះវិហារ សប្បាយចិត្តដោយលក់ដំឡូងមីបានក្នុងតម្លៃល្អ
សេដ្ឋកិច្ច January 22, 2024 Khmernote

បងប្អូនសហគមន៍នៅក្នុងខេត្តព្រះវិហារ សប្បាយចិត្តដោយលក់ដំឡូងមីក្នុងតម្លៃល្អ នេះបើយោងតាមការចុះផ្សាយរបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នេះ។

បើតាមមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ថា សហគមន៍កសិកម្មចំនួន ១០ក្នុងខេត្តព្រះវិហារ បានកំពុងមមាញឹកប្រមូលផលដំឡូងមីសរីរាង្គលក់ជូនក្រុមហ៊ុន Thai Wha ជាមួយសាជីវកម្មសហគមន៌កសិកម្មកម្ពុជា (CACC) ទៅតាមកិច្ចសន្យា លើបរិមាណ ៦០,០០០តោន (៦ម៉ឺន) ដែលមានក្រុមកសិករអ្នកផលិតចំនួន ១៤១២គ្រួសារ បានចុះកិច្ចសន្យារួមគ្នាតាមរយៈសហគមន៌កសិកម្មពួកគេ លក់ដំឡូងមីជូនក្រុមហ៊ុនខាងលើ។

គិតត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ តម្លៃដំឡូងមីទទួលបានដល់ដៃកសិករ ៣៨០៛ ក្នុងមួយគីឡូក្រាម ខណៈក្រុមហ៊ុន CACC ថ្លឹងទម្ងន់ដោយជញ្ជីងត្រឹមត្រូវ (មិនស៊ីគីឡូ) និងមិនមានកាត់ភាគរយទម្ងន់ ដោយក្នុង ១តោនដំឡូងមីស្រស់ទូទាត់ថវិកាជូន ១០០០គីឡីក្រាម៕

អត្ថបទ៖ លីនី
ប្រភព៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ