ត្រៀមដាក់ពាក្យ! នៅថ្ងៃទី១១ មករា ខាងមុខនេះ ក្រុមហ៊ុនធំៗ៣ ផ្ដល់ឱកាសការងារជិត ១០០កន្លែង ដាក់ពាក្យភ្លាម សម្ភាសភ្លាម!
សេដ្ឋកិច្ច January 9, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤​ ខាងមុខនេះ ក្រុមហ៊ុនធំៗចំនួន ៣ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមជិត ១០០កន្លែង សម្រាប់យុវជនសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្ដូរការងារ ដើម្បីទទួលបានការងារក្នុងឆ្នាំថ្មី ២០២៤។

ក្រុមហ៊ុនចំនួន ៣ ដែលកំពុងត្រូវការកម្លាំងពលកម្មរួមមាន៖ វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) ក្រុមហ៊ុន CBS និង ក្រុមហ៊ុន Mekongnet។ ដូច្នេះត្រៀមខ្លួន ត្រៀមCV មកទទួលឱកាសការងារទាំងនេះនៅ NEA! ដាក់ពាក្យភ្លាម សម្ភាសភ្លាម នៅអគារទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងបរិវេណក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

អត្ថបទ៖ លីនី