រយៈពេល ១២ខែ ក្នុងឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបានជាង ៦៥ម៉ឺនតោន ទទួលចំណូលបានជាង ៤៦៦ លានដុល្លារ ច្រើនជាងឆ្នាំ២០២២
សេដ្ឋកិច្ច
January 6, 2024
Khmernote
រយៈពេល ១២ខែ ក្នុងឆ្នាំ២០២៣ ប្រទេសកម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥៦ ៣២៣ តោន ដែលគិតជាទឹកប្រាក់បានចំនួនជាង ៤៦៦ លានដុល្លារសហរដ្ឋអាមេរិក។ ការនាំចេញអង្ករសំរាប់ឆ្នាំ២០២៣ នេះ មានកំណើនលើសបរិមាណ ៣% និងបរិមាណទឹកប្រាក់មានកំណើន ១៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា បរិមាណអង្ករខាងលើនេះ ត្រូវបាននាំចេញដោយក្រុមហ៊ុនចំនួន ៦៣ ទៅកាន់ប្រទេស និងគោលដៅចំនួន ៦១ ក្នុងនោះ ២៦ប្រទេសនៅក្នុងទ្វីបអឺរ៉ុប ៧ប្រទេសសមាជិកអាស៊ាន ២៦ប្រទេសផ្សេងៗទៀត នៅអាហ្វ្រិក មជ្ឈឹមបូព៌ា ល។ល
សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ប្រភេទដែលត្រូវបាននាំចេញរួមមានៈ អង្ករក្រអូបគ្រប់ប្រភេទ អង្ករសគ្រាប់វែង អង្ករសគ្រាប់ខ្លី អង្ករចំហុយ អង្ករសីរាង្គ និងអង្ករដំណើប៕

អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


