ក្រសួងការងារ បង្ហាញទីភ្នាក់ងារជ្រើសរើសឯកជនដែលបានទទួលការអនុញ្ញាតឱ្យធ្វើការជ្រើសរើសបណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេស និងតំបន់ចំនួន ៨
សេដ្ឋកិច្ច January 2, 2024 Khmernote

ក្រសួងការងារ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីទីភ្នាក់ងារជ្រើសរើសឯកជនដែលបានទទួលការអនុញ្ញាតឱ្យធ្វើការជ្រើសរើសបណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលការិនីជំនួយការមេផ្ទះទៅធ្វើការនៅប្រទេស និងតំបន់ ចំនួន ៨ រួមមាន៖ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត តំបន់រដ្ឋបាលពិសេសហុងកុង ប្រទេស សិង្ហបុរី រដ្ឋគូវ៉ែត រដ្ឋកាតា ប្រទេស ម៉ាឡេស៊ី ព្រះរាជាណាចក្រថៃឡង់ដ៍ និងប្រទេសជប៉ុន។

ជាមួយគ្នានេះដែរ ក្រសួងការងារក៏បានបញ្ជាក់ផងដែរថា រាល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងឡាយ​ណា​ដែលពុំមានឈ្នោះក្នុងបញ្ជីខាងក្រោមនេះ គឺចាត់ទុកថាជាទីភ្នាក់ងារជ្រើសរើសឯកជនខុសច្បាប់ ដូច្នេះសូមសាធារណជនរាយការណ៍ជាបន្ទាន់ មកទូរស័ព្ទលេខ 089 957 789 និងទំនាក់ទំនងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំង២៥ រាជធានី-ខេត្ត នៅរៀងរាល់ម៉ោងធ្វើការ ឬពិនិត្យមើលបញ្ជីឈ្មោះក្រុមហ៊ុនដែលមាននៅក្នុងគេហទំព័ររបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ www.mlvt.gov.kh ។ សូមពិនិត្យបញ្ជីទីភ្នាក់ងារជ្រើសរើសឯកជនលម្អិតនៅខាងក្រោម៖

– ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត

តំបន់រដ្ឋបាលពិសេសហុងកុង

ប្រទេស សិង្ហបុរី

រដ្ឋគូវ៉ែត

រដ្ឋកាតា

ប្រទេស ម៉ាឡេស៊ី

ព្រះរាជាណាចក្រថៃឡង់ដ៍

ប្រទេសជប៉ុន

អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ