ឱកាសការងារបន្ថែម! នៅថ្ងៃទី២៨ ខាងមុខនេះក្រុមហ៊ុនធំៗចំនួន ៣ ផ្ដល់ការងារជាង ២០០កន្លែង ដាក់ពាក្យនិងសម្ភាសន៍ផ្ទាល់ក្នុងបរិវេណក្រសួងការងារ
សេដ្ឋកិច្ច December 26, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែធ្នូ ខាងមុខនេះ ក្រុមហ៊ុនធំៗចំនួន ៣ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមចំនួន ២០៦កន្លែង សម្រាប់យុវជនសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ដើម្បីទទួលបានការងារក្នុងឆ្នាំថ្មី ២០២៤។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានបញ្ជាក់ថា ក្រុមហ៊ុនទាំង ៣ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ ក្រុមហ៊ុន តេលា ក្រុមហ៊ុន DEVELOCUS និងសណ្ឋាគារ HOTEL KVL។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

អត្ថបទ៖ លីនី