បច្ចុប្បន្នកម្ពុជា មានរោងម៉ាស៊ីនកិនស្រូវខ្នាតមធ្យម និងធំចំនួន ២៤០ ដោយមានសមត្ថភាពកិនកែច្នៃចំនួន ១២០០តោនក្នុងមួយម៉ោង
សេដ្ឋកិច្ច December 26, 2023 Khmernote

សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃវិស័យស្រូវអង្ករកម្ពុជា​ ដោយមានរោងម៉ាស៊ីនខ្នាតមធ្យម និងធំចំនួន ២៤០ ដែលក្នុងនោះ រោងម៉ាស៊ីនចំនួន ១៣០ មានសមត្ថភាពកិនកែច្នៃដែលអាចឆ្លើយតបទៅតាមបទដ្ឋានស្តង់ដានាំចេញទៅទីផ្សារអន្តរជាតិ។ ចំណែកឯសមត្ថភាពកិនកែច្នៃវិញគឺមានចំនួន ១២០០ តោនក្នុងមួយម៉ោង និងសមត្ថភាពនៃឡសម្រាប់សម្ងួតស្រូវបានចំនួនជាង ៤២០០០តោនក្នុងមួយថ្ងៃ។

លើសពីនេះទៀតរោងម៉ាស៊ីននៅកម្ពុជា អាចរក្សាស្តុកស្រូវបានចំនួន ២ លានតោនក្នុងមួយវគ្គ ដែលនេះបង្ហាញអំពីសមត្ថភាព និងសក្តានុពលរបស់កម្ពុជាក្នុងការស្តុក និងកែច្នៃស្រូវសម្រាប់ផ្គត់ផ្គង់បានរហូតដល់ចំនួនជាង ៤លានតោនក្នុងមួយឆ្នាំ៕

ប្រភព៖ សហព័ន្ធស្រូវអង្ករកម្ពុជា