សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថា មានក្រុមហ៊ុនជប៉ុនមួយចង់វិនិយោគលើការចិញ្ចឹមមាន់យកពងទៅផលិតជាសម្លៀកបំពាក់នៅកម្ពុជា
សេដ្ឋកិច្ច
December 22, 2023
Khmernote
សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហើបឱ្យដឹងថា មានក្រុមហ៊ុនជប៉ុនមួយចង់វិនិយោគលើការចិញ្ចឹមមាន់យកពងទៅផលិតជាសម្លៀកបំពាក់។ សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានមានប្រសាសន៍បង្ហើបឱ្យដឹងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន កាលពីថ្ងៃ២១ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « ថ្ងៃមុនញ៉ុមទៅជប៉ុន ខ្ញុំជួបជាមួយក្រុមហ៊ុនមួយ ដែលគាត់ចង់មកសិក្សាដើម្បីវិនិយោគនៅស្រុកយើង គាត់វិនិយោគចិញ្ចឹមមាន់ ប៉ុន្តែសួរថា ចិញ្ចឹមមាន់យកធ្វើអី? គាត់អត់យកសាច់ គាត់អត់យកពងទៅលក់ទេ គាត់យកដើម្បីទាញវា យកធ្វើអំបោះ ច្នៃធ្វើជាអាវ។ គាត់យកអាវរងាមកឱ្យខ្ញុំពាក់ ដែលអាវនោះធ្វើចេញពីពងមាន់ »៕


អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


