ឱកាស! វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាសផ្ដល់អាហារូបករណ៍រហូតដល់ ១០០% សម្រាប់ប្អូនៗសិស្សានុសិស្ស ក្នុងឆ្នាំសិក្សាថ្មីនេះ
សេដ្ឋកិច្ច December 4, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាសផ្ដល់អាហារូករណ៍ ១០០% និង ៥០% ដល់ប្អូនៗសិស្សានុសិស្សសម្រាប់ឆ្នាំសិក្សាថ្មីនេះ។

ក្រសួងសាធារណការ បានបញ្ជាក់លម្អិតនៅលើគណនីផេកផ្លូវការថា៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់ប្អូនៗសិស្សានុសិស្សទាំងអស់ឱ្យបានជ្រាបថា សម្រាប់ឆ្នាំសិក្សាថ្មីនេះ វិទ្យាស្ថាននឹងមានផ្តល់អាហារូបករណ៍ដូចខាងក្រោម៖

១. អាហារូបករណ៍១០០% ចំនួន ៥០នាក់ សម្រាប់និស្សិតឆ្នើម ដែលប្រឡងជ្រើសរើសចូលរៀនជាប់ និង បានលំដាប់ពិន្ទុខ្ពស់ ក្នុងចំណោម ៣០០នាក់
២. អាហារូបករណ៍៥០% សម្រាប់និស្សិតជានារី ដែលប្រឡងជ្រើសរើសចូលរៀនជាប់

បញ្ជាក់៖ កាលបរិច្ឆេទបើកទទួលពាក្យប្រឡង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹកតទៅ នៅការិយាល័យសិក្សា នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។

– សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងលេខ ៖ 098 21 02 21 / 078 21 01 21
– Group Telegram : https://t.me/tsipwtentrance2024
– Channel Telegram : https://t.me/tsipwtofficial
– Email : info@tsipwt.edu.kh