អ្នកកំពតត្រៀមដាក់ពាក្យ! ទីភ្នាក់ងារជាតិមុខរបរ នឹងរៀបចំវេទិកាការងារនៅស្អែកនេះផ្ដល់ឱកាសការងារសរុបជាង ៦០០០កន្លែង ដាក់ពាក្យភ្លាម សម្ភាសភ្លាម!
សេដ្ឋកិច្ច November 29, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឱ្យដឹងថា មជ្ឈមណ្ឌលការងារខេត្តកំពត របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលខេត្តកំពត និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគាំទ្រដោយអង្គការអន្តរជាតិខាងការងារ(ILO) នឹងរៀបចំវេទិកាការងារនូវមូលដ្ឋានទឹកដីស្រុកឈូក នៃខេត្តកំពត នាថ្ងៃទី៣០ ខែវិច្ឆិកា ស្អែកនេះ ដោយនាំយកក្រុមហ៊ុន រោចក្រ សហគ្រាសធំៗចំនួន៤ ជាមួយនឹងឱកាសការងារសរុបជាង ៦០០០កន្លែង ដើម្បីផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។

សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ឬចង់ចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦៧៨៦៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕

ប្រភព៖ National Employment Agency