រំភើប! អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលជើងហោះហើរត្រង់ជាលើកដំបូង និងជា​យន្តហោះខ្នាតធំ បូអុីង 777-200 ជាមួយអ្នកដំណើរ ២០៨នាក់
ទេសចរណ៍ November 25, 2023 Khmernote

យោងតាមការចុះផ្សាយនៅលើផេកផ្លូវការ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅយប់ថ្ងៃទី២៤​ ខែវិច្ឆិកា​ មានយន្តហោះខ្នាតធំ បូអុីង៧៧៧ លើកទី១ ហោះត្រង់ពីទីក្រុងសុីដនី ប្រទេសអូស្ត្រាលី​ មកចុះនៅខេត្តសៀមរាប។

យន្តហោះខ្នាតធំនោះដឹកអ្នកដំណេីរ ចំនួន២០៨នាក់ និងក្រុមហោះហើរចំនួន ១៦នាក់ សរុប ២២៤នាក់ និងហោះចាកចេញពីសៀមរាបវិញនៅថ្ងៃ ២៧ ខែវិច្ឆិកា៕