កុំភ្លេចត្រៀមខ្លួន! ស្អែកនេះក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន ១៥០ នឹងចាប់ផ្តើមបើកទ្វារទទួលស្វាគមន៍យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ នៅអគារពិព័រណ៍កោះពេជ្រ
សេដ្ឋកិច្ច November 9, 2023 Khmernote

យើងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា ថ្ងៃស្អែកនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិ រយៈពេលពីរថ្ងៃដែលផ្តល់ឱកាសការងារជាង ២ម៉ឺនកន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន ១៥០ នឹងចាប់ផ្តើមបើកទ្វារទទួលស្វាគមន៍យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ នៅអគារពិព័រណ៍កោះពេជ្រ ហើយ។

ដូច្នេះ សូមបងប្អូនប្រជាជនខ្មែរ ជាពិសេសយុវជន អញ្ជើញទៅទស្សនាផ្ទាល់ដើម្បីស្វែងយល់ពីទីផ្សារការងារ និងក្រុមហ៊ុនដែលជាគោលដៅអាជីពរបស់ខ្លួន ហើយអាចយក CV ដើម្បីអាចដាក់ពាក្យសម្ភាសការងារទៅតាមជំនាញរៀងៗខ្លួន។ ទន្ទឹមនឹងនេះ បងប្អូន ក៏អាចចូលទស្សនាតាមអនឡាញតាមរយៈ www.careerfair.nea.gov.kh ផងដែរ៕

អត្ថបទ៖ លីនី