ត្រៀម CV ហើយឬនៅ! នៅសល់តែ ៣ថ្ងៃ ទៀតប៉ុណ្ណោះ ពិព័រណ៍ការងារឆ្នាំ២០២៣ នឹងចាប់ផ្តើមហើយ ជាមួយឱកាសការងារជាង ២ម៉ឺន កន្លែងពីក្រុមហ៊ុនធំៗ ១៥០
សេដ្ឋកិច្ច November 7, 2023 Khmernote

នៅសល់តែ ៣ថ្ងៃ ទៀតប៉ុណ្ណោះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ នឹងចាប់ផ្តើមហើយ។ ពិព័រណ៍ការងារ នោះ នឹងផ្ដល់ឱកាសការងារសរុបជាង ២ម៉ឺនកន្លែង ពីក្រុមហ៊ុនធំៗ ១៥០។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សូមបញ្ជាក់ផងដែរថា “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣” ត្រូវបានរៀបចំ ឡើងដោយការសហការគ្នារវាងក្រសួង និងស្ថាប័នជាច្រើន ក្នុងនោះរួមមាន៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) អង្គការអន្តរជាតិខាងការងារ (ILO) និង អង្គការភីផលអីននិត (People in Need Cambodia) និងគាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀត ដែលនឹងរៀបចំ នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។

ដូច្នេះ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារបានត្រៀម CV ហើយឬនៅ? បើនៅ កុំភ្លេច រៀបចំ CV ឲ្យបានច្រើន ដើម្បីចូលរួមទាំងអស់គ្នា។ ដាក់ពាក្យភ្លាម បានសម្ភាសភ្លាមៗ! សូមទាក់ទងតាមរយៈលេខទូរស័ព្ទ៖ 077 232378 / 016 786655(Telegram)
គេហទំព័រ៖ http://www.careerfair.nea.gov.kh , Telegram (វេទិកាការងារ) https://t.me/neakhmer,
អ៉ីមែល: jc_pp@nea.gov.kh , Facebook #neakhmer #ppjobcenter ។

អត្ថបទ៖ លីនី