អបអរសាទរ! ទីក្រុងបាត់ដំបង ត្រូវបានអង្គការយូណេស្កូចុះក្នុង “បណ្តាញទីក្រុងច្នៃប្រតិដ្ឋ” ផ្នែកម្ហូបអាហារ
ទេសចរណ៍ November 1, 2023 Khmernote

យោងតាមការចុះផ្សាយរបស់នៅលើបណ្ដាញសង្គម ផ្លូវការរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា ទីក្រុងបាត់ដំបង ត្រូវបានអង្គការយូណេស្កូចុះក្នុង “បណ្តាញទីក្រុងច្នៃប្រតិដ្ឋ” (UNESCO Creative Cities Network ឬហៅកាត់ថា UCCN) ផ្នែកម្ហូបអាហារ (Gastronomy)។

គួរបញ្ជាក់ផងដែរថា យោងតាមការចុះផ្សាយនៅលើគេហទំព័រអង្គការ UNESCO ទីក្រុងបាត់ដំបង ស្ថិតក្នុងចំណោមទីក្រុងចំនួន ៥៥ ដែលត្រូវបានចុះក្នុង “បណ្តាញទីក្រុងច្នៃប្រតិដ្ឋ” របស់ អង្គការយូណេស្កូ បន្ទាប់ពីទទួលបានការជ្រើសរើសដោយអគ្គនាយកអង្គការយូណេស្កូគឺលោកស្រី Audrey Azoulay៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ , www.unesco.org
អត្ថបទ៖ លីនី