ត្រៀម CV ដាក់ពាក្យធ្វើការ! ក្រសួងការងារ ប្រកាសពីតម្រូវការកម្លាំងពលកម្មជិត៤ម៉ឺនកន្លែង
សេដ្ឋកិច្ច October 18, 2023 Khmernote

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣​ នេះ បានប្រកាសពីតម្រូវការកម្លាំងពលកម្មជិត ៤ម៉ឺនកន្លែង នៅតាមបណ្ដារាជធានី-ខេត្ដក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។

ចំពោះរាជធានី-ខេត្ដដែលត្រូវការកម្លាំងពលកម្មបំពេញការងារមានដូចជា រាជធានីភ្នំពេញ ខេត្ដរតនគិរី កំពង់ស្ពឺ កណ្ដាល ក្រចេះ បន្ទាយមានជ័យ កោះកុង ស្វាយរៀង ស្ទឹងត្រែង ព្រះសីហនុ និងបណ្ដាខេត្ដផ្សេងៗទៀតជាច្រើន។

ជាមួយគ្នានេះដែរ​ចំពោះមុខជំនាញ ដែលកំពុងត្រូវការរួមមាន៖ អ្នកបញ្ជាម់ាស៊ីនដេរ កម្មករចំការដំណាំ កម្មករក្នុងផលិតកម្ម មន្រ្តីឥណទា​ន និងប្រាក់កម្ចី អ្នកតំណាងលក់ផ្នែកពាណិជ្ជកម្ម កម្មករខ្ចប់វេចដោយដៃ បុគ្គលិកបញ្ចូលទិន្នន័យ អ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត គណនេយ្យករ អ្នករចនាម៉ូដផលិតផល និងសម្លៀកបំពាក់ មុខរបរផ្សេងៗ។

ដូច្នេះ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ សូមទាក់ទងមក ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមរយៈ 077 232378 / 016 786655 (Telegram) ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer៕

អត្ថបទ៖ លីនី