សហព័ន្ធស្រូវអង្ករកម្ពុជា បានជួបពិភាក្សាជាមួយក្រុមហ៊ុនធំៗចំនួន ២ អំពីវិស័យស្រូវអង្ករកម្ពុជា និងការនាំចេញអង្ករកម្ពុជាទៅទីផ្សារប្រទេសអារ៉ាប់ប៊ីសាអូឌីត។ នេះ គឺជាសញ្ញាដ៏ល្អមួយ សម្រាប់អង្ករកម្ពុជាដែលអាចនឹងទទួលបានទីផ្សារអន្តរជាតិបន្ថែមទៀត និងកាន់តែល្បីល្បាញថែមមួយកម្រិតទៀត។
យោងតាមការចុះផ្សាយរបស់ សហព័ន្ធស្រូវអង្ករ បានឱ្យដឹងថា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានទទួលជួបជាមួយ លោក Abdulaziz Turkstani, នាយកប្រតិបត្តិក្រុមហ៊ុន Asian Middle East Business & Investment Group និង លោក Fouzi Ali Bondagjy នាយកប្រតិបត្តិក្រុមហ៊ុន Galactica Travels Inc.។
ជំនួបខាងលើនេះ ត្រូវបានសម្របសម្រួលដោយអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប់ប៊ីសាអូឌីត អមដំណើរដោយសហការីចំនួនពីររូប ដើម្បីពិភាក្សាការងារអំពីវិស័យស្រូវអង្ករកម្ពុជា ជាពិសេសទៅលើការនាំចេញអង្ករទៅទីផ្សារប្រទេសអារ៉ាប់ប៊ីសាអូឌីត៕






អត្ថបទ៖ លីនី


