សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់រក្សាថ្លៃជួល ដោយកុំតម្លើងថ្លៃ ដើម្បីចូលរួមចំណែកជួយដល់បងប្អូនកម្មករនយោជិត។ សម្ដេចធិបតី បានធ្វើការអំពាវនាវបែបបែបនេះ កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីសម្ដេចធិបតី បានធ្វើការប្រកាសពីការដំឡើងប្រាក់បៀរវត្សដល់កម្មករនយោជិត។
សម្ដេចធិបតីបានបង្ហោះនៅលើ លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ « ខ្ញុំសូមអបអរសាទរជាមួយបងប្អូនកម្មករនិយោជិតវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលទទួលបាននូវប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារអាមេរិក ក្នុង ១ខែ ។ ទន្ទឹមនឹងការអបអរសាទរដល់បងប្អូនកម្មករនិយោជិត ខ្ញុំសូមអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃជួលដើម្បីរក្សានូវប្រភពចំណូលរបស់ខ្លួនឯងផង ជួយដល់បងប្អូនកម្មករនិយោជិតផង និងជួយរួមចំណែកដល់ការអនុវត្តច្បាប់ស្តីពីភិតិសន្យាពិសេសដែលនៅជាធរមានផង »។
សម្ដេចធិបតីក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនឹងខិតខំតភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាតដល់គ្រប់បន្ទប់ជួល ដើម្បីជួយដល់ម្ចាស់ផ្ទះជួល និងជួយដល់បងប្អូនកម្មករនិយោជិតដែលជាអ្នកជួលបន្ទប់៕



អត្ថបទ៖ លីនី


