ឱកាសល្អ! អគ្គនាយកដ្ឋានកសិកម្ម ជូនដំណឹងដល់ម្ចាស់ចម្ការ សហគមន៍ និងម្ចាស់កែច្នៃវេចខ្ចប់ ផ្លែដូងស្រស់ រួសរាន់មកដាក់ពាក្យស្នើសុំចុះបញ្ជី សម្រាប់នាំចេញទៅប្រទេសចិន
សេដ្ឋកិច្ច September 20, 2023 Khmernote

ចិន អនុញ្ញាតឱ្យកម្ពុជានាំចេញដូងស្រស់ ដែលសមស្របនឹងលក្ខខណ្ឌពាក់ព័ន្ធ ទៅទីផ្សាររបស់ខ្លួន។ ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន សូមរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់សម្រាប់នាំចេញទៅកាន់ប្រទេសចិន។

បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្មនឹងចាត់មន្ត្រីជំនាញចុះវាយតម្លៃស្របតាមនីតិ វិធីបច្ចេកទេសដូចមានចែងក្នុងពិធីសារ។ អគ្គនាយកដ្ឋានកសិកម្មគ្រោងនឹងបញ្ចូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃ វេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិននៅដើមខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ដើម្បីភាគីចិនពិនិត្យនិងវាយតម្លៃបញ្ចប់មុននឹង ឈានដល់ការនាំចេញជាផ្លូវការ។

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៣២៥ ៥៥៨, ០៩២ ៦២២ ៦២១, ០១២ ៥៣៣ ៦៤៧, ០១២ ២២៤ ៨១៥, ០៧៧ ៤២៦ ៦០៨ និង ០៩៦ ២២៧ ៤៥០៩៕

អត្ថបទ៖ លីនី