ដំណឹងល្អ! ចិន អនុញ្ញាតឱ្យកម្ពុជានាំចេញដូងស្រស់ ដែលសមស្របនឹងលក្ខខណ្ឌពាក់ព័ន្ធ ទៅទីផ្សាររបស់ខ្លួនចាប់ពីពេលនេះតទៅ
សេដ្ឋកិច្ច September 20, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា ចាប់ពីពេលនេះតទៅ ប្រទេសចិននឹងអនុញ្ញាតឱ្យដូងស្រស់របស់កម្ពុជា ដែលសមស្របនឹងលក្ខខណ្ឌពាក់ព័ន្ធ នាំចេញទៅកាន់ប្រទេសចិន។

គួររម្លឹកផងដែរថា ដំណាំដូងរបស់កម្ពុជា ត្រូវបានវាយតម្លៃហានិភ័យសមាសភាពចង្រៃ ដោយអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន (GACC) ដែលដឹកនាំដោយលោកស្រី Chen Yongqing មន្រ្តីគយជាន់ខ្ពស់ប្រចាំខេត្តក្វាងចូវ ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងតំណាងស្ថានទូតចិនប្រចាំប្រទេសកម្ពុជាដឹកនាំដោយ Dr.Wang Xiangshe មន្រ្តីជាន់ខ្ពស់ស្ថានទូតចិនប្រចាំនៅកម្ពុជាទទួលបន្ទុកការងារកសិកម្ម ដែលបានប្រព្រឹត្តទៅចំនួន ២ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ដើម្បីឈានដល់ការរៀបចំនិងការចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន៕

អត្ថបទ៖ លីនី