ប្រធានាធិបតី​ឥណ្ឌូនេស៊ី៖ សេដ្ឋកិច្ច​អាស៊ាន​រីក​ធំ​លើស​ពី​កំណើន​ពិភពលោក
សេដ្ឋកិច្ច September 6, 2023 Khmernote

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បាននិយាយនៅក្នុងពិធីបើកវេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក (AIPF) នៅទីក្រុងហ្សាកាតាកាលពីថ្ងៃទី០៥ ខែកញ្ញាថា សេដ្ឋកិច្ចអាស៊ានបានបង្ហាញឱ្យឃើញពីភាពធន់ និងបន្តរីកចម្រើនលើសពីកំណើនសេដ្ឋកិច្ចពិភពលោក និងតំបន់ផ្សេងទៀតដែលមានប្រជាជនចំនួន ៦៨០លាននាក់។

ទន្ទឹមនឹងនេះ លោកក៏បានមានប្រសាសន៍បន្ថែមថា អាស៊ានជាទីផ្សារដ៏មានសក្ដានុពលជាមួយនឹងឱកាសវិនិយោគដ៏ជោគជ័យ ប៉ុន្តែអាស៊ានមិនមានភាពស៊ាំពីបញ្ហាប្រឈមនានាជុំវិញពិភពលោក និងភូមិសាស្ត្រនយោបាយដែលធ្វើឲ្យមានភាពមុតស្រួច ជាពិសសគឺជម្លោះនៅឥណ្ឌូប៉ាស៊ីហ្វិក។

លើសពីនេះទៅទៀត មេដឹកនាំអស៊ាន ក៏បានបន្ថែមផងដែរថា អាស៊ាន និងដៃគូរបស់ខ្លួនបានបែងចែកទឹកប្រាក់សរុបចំនួន ៥៦ ពាន់លានដុល្លារសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការចំនួន ៩៣ និងគម្រោងសក្តានុពលចំនួន ៧៣ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការប្រែក្លាយឥណ្ឌូប៉ាស៊ីហ្វិកទៅជាតំបន់សន្តិភាព ស្ថិរភាព និងវិបុលភាព៕

អត្ថបទ៖ លីនី