ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នេះ បានសម្រេចអនុម័តគម្រោងវិនិយោគថ្មី ១៣ សរុបទុនវិនិយោគប្រមាណ ៤៧៥លានដុល្លារ និងបង្កើតការងារដល់ប្រជាពលរដ្ឋរាប់ម៉ឺនកន្លែង នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនដែលគម្រោងវិនិយោគតាំងនៅ។
ក្នុងនោះផងដែរ ខេត្តកំពង់ស្ពឺ ដែលជាខេត្តដ៏មានសក្ដានុពលមួយ ទទួលបានគម្រោងវិនិយោគចំនួន ៤ ដូចខាងក្រោម៖
១-“CONCH KT CEMENT (PHNOM PENH) COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិមនោរម្យ ឃុំហោមសំណង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៥៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៨កន្លែង។

២-“NENGLI HARDWARE PLASTIC PRODUCTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ (ធ្នើ កន្ត្រក…) ពីដែក និងប្លាស្ទីក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ១០,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤.៨៧០កន្លែង។


៣-“ARTIVERSE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.០៨៦កន្លែង។


៤-“KH BEST FAITH MANUFACTURING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូប និងសានូគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសណ្តុល ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៩៣១កន្លែង៕


អត្ថបទ៖ លីនី


