កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមអនុវត្ត កម្មវិធីបង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត មន្រ្តីរាជការ ជាស្រ្តី និងស្រ្តីនៃគ្រួសារដែលមានបណ្ណសមធម៌ ក្នុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ។ យ៉ាងណាមិញ សម្រាប់អ្នកដែលមានបណ្ណ ប.ស.ស. ដើម្បីមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ គឺត្រូវមកដឹងពីលក្ខខណ្ឌ និងឯកសារភ្ជាប់មួយចំនួនជាមុនសិន។
ដើម្បីទទួលបានការឧបត្ថម្ភ យើងត្រូវមកដឹងពីលក្ខខណ្ឌទទួលបានសមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងអាយុក្រោម ២ (ពីរ) ឆ្នាំ មានសិទ្ធចុះឈ្មោះដើម្បីទទួលប្រាក់ឧបត្ថមម្ភលុះត្រាតែ៖
១. ត្រូវមានបណ្ណសមាជិក ប.ស.ស. ដែលមានសុពលភាពប្រើប្រាស់
២. បានទៅទទួលសេវាសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈ (ពេទ្យរដ្ឋ) តាមតារាងកម្មវិធី
៣. កុមារដែលម្ដាយបានចុះឈ្មោះរួចក្នុងកម្មវិធី កុមារនោះត្រូវចូលក្នុងកម្មវិធីដោយស្វ័យប្រវត្តិ ដោយត្រូវភ្ជាប់មកជាមួយនូវប័ណ្ណសុខភាពកុមារ

ឯកសារភ្ជាប់ សមាជិក ប.ស.ស. ជាស្រ្តីត្រូវបំពេញទម្រង់ស្នើសុំប្រាក់ឧបត្ថម្ភដោយត្រូវភ្ជាប់មកជាមួយនូវ៖
១.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
២.ប័ណ្ណសមាជិក ប.ស.ស.
៣. លេខទូរស័ព្ទ និងលេខគណនីធនាគារដែលកំណត់ដោយ ប.ស.ស
៤. សៀវភៅសុខភាពមាតាបញ្ជាក់ពីអាយុគភ៌ដំបូង ដែលចេញដោយមូលដ្ឋានសុខាភិបាលសាធារណៈ។

តារាងកម្មវិធីទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល

តារាងកម្មវិធីទទួលបានប្រាក់ឧបត្ថម្ភករណីកូនរលូត កូនស្លាប់ពេលសម្រាល និងម្ដាយស្លាប់ក្នុងពេលសម្រាល



