ឯកឧត្តម ម៉ុង ឫទ្ធី៖ ក្រុមអ្នកវិនិយោគជប៉ុន បានចុះមកសិក្សាស្វែងយល់ដើម្បីវិនិយោគលើវិស័យសំខាន់ៗចំនួន ៣ នៅកម្ពុជា
សេដ្ឋកិច្ច
August 12, 2023
Khmernote
ក្រុមអ្នកវិនិយោគទុនជប៉ុន បាននាំគ្នាចុះមកសិក្សា នងស្វែងយល់នៅកម្ពុជា ក្នុងគោលបំណងចង់វិនិយោគទៅលើវិស័យចំនួន ៣ នេះបើយោងតាមការចុះផ្សាយរបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី នៅលើផេកផ្លូវការកាលពីដើមខែសីហា កន្លងទៅថ្មីៗនេះ។
យោងតាមប្រសាសន៍របស់ឯកឧត្តម វិស័យចំនួន ៣ ដែលវិជប៉ុនចង់វិនិយោគរួមមាន៖ វិស័យអចលនទ្រព្យ វិស័យកសិកម្ម និងវិស័យសិប្បកម្មកែច្នៃ។
គួរជម្រាបផងដែរថា ក្រុមវិនិយោគជប៉ុន បានព្យាយាមចុះមកសិក្សាពិនិត្យស្វែងយល់ នៅក្នុងតំបន់អភិវឌ្ឍន៍របស់ឯកឧត្តម ម៉ុង ឫទ្ធី អស់រយៈពេល ៣ឆ្នាំមកហើយ។ ហើយថ្មីៗនេះ ក្រុមអ្នកវិនិយោគជប៉ុន បានចុះមកជាថ្មីម្ដងទៀត ដើម្បីប្រជុំពិភាក្សាគ្នា និងចុះពិនិត្យមើលទីតាំងជាក់ស្ដែង៕




អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


