ត្រៀមដាក់ពាក្យ! នៅថ្ងៃទី១០ ខែសីហា នេះ ក្រុមហ៊ុនធំៗចំនួន ១០ ផ្តល់ឱកាសការងារជាង ៧០០កន្លែង ដាក់ពាក្យភ្លាម សម្ភាសភ្លាម!
សេដ្ឋកិច្ច August 8, 2023 Khmernote

ក្រុមហ៊ុនធំៗចំនួន១១ នឹងផ្តល់ឱកាសការងារសរុបចំនួន ៧៤១ កន្លែង សម្រាប់សិស្ស/​និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងាររបស់ទីភ្នាក់​ងារជាតិមុខ​របរ និង​ការ​ងារ​ (NEA)។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ហេតុដូចនេះ សម្រាប់យុវជនដែលមិនទាន់មានការងារធ្វើសូមត្រៀម CV ដើរចូលសម្ភាសជាមួយក្រុមហ៊ុនដោយផ្ទាល់នៅអគារ NEA ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប់សាលា IFL នៅថ្ងៃព្រហស្បតិ៍ ទី១០ ខានស្អែកនេះ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់​ម៉ោង ០៥:០០ល្ងាច។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនធំៗ ចំនួន១១ នោះរួមមាន៖ ធនាគារ CAB BANK, ក្រុមហ៊ុន ONION MOBILITY, ក្រុមហ៊ុន ZUT HOME, ក្រុមហ៊ុន MEKONGNET, ធនាគារហត្ថា, Cambodia Airport, ក្រុមហ៊ុន INVESTM , ក្រុមហ៊ុន KM (គីម ម៉ិច ខនស្រ្តាក់សិន និង អ៊ិនវេសមេន), ផ្សារទំនើបម៉ាក្រូ និង AEON (Cambodia) Co, Ltd៕

អត្ថបទ៖ លីនី