ដំណឹងល្អ! កូរ៉េ មានបំណងបើកមន្ទីរពេទ្យចល័តតម្លៃ ៣៧លានដុល្លារ ពិនិត្យ ព្យាបាលជំងឺដល់ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដោយមិនយកកម្រៃ
សេដ្ឋកិច្ច
July 27, 2023
Khmernote
នាពេលខាងមុខនេះ ខេត្តកមពង់ស្ពឺ នឹងមានមន្ទីរពេទ្យចល័ត ពិនិត្យ ព្យាបាលជំងឺ ដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដោយមិនយកកម្រៃ នេះបើយោងតាមការបង្ហោះរបស់ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ ។
តាមរយៈការបង្ហោះថ្លែងអំណរគុណចំពោះកូរ៉េនៅលើគណនីហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា សាកលវិទ្យាល័យកូរ៉េឈ្មោះថា university collec of medicine មាន បំណងបើកមន្ទីរពេទ្យចល័ត ដើម្បីពិនិត្យ ព្យាបាលជំងឺ ដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដោយមិនយកកម្រៃ។
ទន្ទឹមមនឹងនេះដែរ ឯកឧត្តម បានគូសបញ្ជាក់ថា គម្រោងមន្ទីរពេទ្យចល័តនេះ ត្រូវចំណាយថវិកាសរុបអស់ប្រមាណជាង ៣៧លានដុល្លារសហរដ្ឋអាមេរិក៕









អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


