ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយនឹងទូរទស្សន៍ BTV កាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបថា ក្រសួងមានគម្រោងសិក្សា រថភ្លើងថ្មីមួយខ្សែដែលតភ្ជាប់ពីក្រុងប៉ោយបែត ទៅដល់ក្រុងបាវិត ដោយឆ្លងកាត់ខេត្ដ-ក្រុងសំខាន់ៗចំនួន ៦រួមមាន៖ ក្រុងប៉ោយប៉ែត ខេត្ដសៀមរាប ខេត្ដកំពង់ធំ ខេត្ដកំពង់ឆ្នាំង រាជធានីភ្នំពេញ និងក្រុងបាវិត ដើម្បីតភ្ជាប់ជាមួយគម្រោងផ្លូវដែករបស់វៀតណាម។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា៖ «យើងមានគម្រោងសិក្សាផ្លូវដែកថ្មី ពីប៉ោយប៉ែតមកសៀមរាប សៀមរាបមកកំពង់ធំ កំពង់ធំមកកំពង់ឆ្នាំង កំពង់ឆ្នាំងមកភ្នំពេញ ភ្នំពេញទៅបាវិត ដើម្បីនឹងគម្រោងរបស់វៀតណាម តភ្ជាប់ជាមួយ ទៅផ្លូវដែកវៀតណាម ដែលគេត្រៀមនឹងធ្វើពីទីក្រុងហូជីមិញ មកបាវិត-ម៉ុកបៃ ដើម្បីតភ្ជាប់ផ្លូវរថភ្លើងរបស់កម្ពុជាយើង»។
សូមទស្សនាវីដេអូកិច្ចសម្ភាសន៍របស់ឯកឧត្តមទេសរដ្ឋមន្រ្តីពេញនៅខាងក្រោម៖
(រូបតំណាង)
អត្ថបទ៖ លីនី


