ក្រុមហ៊ុនធំមួយ សម្រេចបោះទុនជាង ៧លានដុល្លារ បង្កើតរោងចក្រផលិតកង់ និងកង់អគ្គិសនីនៅខេត្តស្វាយរៀង
សេដ្ឋកិច្ច June 27, 2023 Khmernote

កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៧បន្ថែមទៀត ក្រោមទុនវិនិយោគរាប់សិបលានដុល្លារ និងបង្កើតការងារសម្រាប់ពលរដ្ឋខ្ទង់ម៉ឺនកន្លែង នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន។

ក្នុងចំណោមគម្រោងតូចធំ ទាំង ៧នេះ មានក្រុមហ៊ុនផលិតកង់ធំមួយឈ្មោះថា “LINGRICH BICYCLE (CAMBODIA) CO., LTD.” បានបោះទុន ៧,២លានដុល្លារអាម៉េរិក បង្កើតរោងចក្រផលិតកង់ និងកង់អគ្គិសនី គ្រឿងបង្គុំទោចក្រយាន និងគ្រឿងបន្លាស់ទោចក្រយានគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង។ រោងចក្រនេះអាចបង្កើតការងារបានចំនួន ៦.២៥០កន្លែង៕

អត្ថបទ៖ លីនី