ភ្នំពេញ ជាទិសដៅដ៏ពេញនិយមបំផុតមួយនៅលើពិភពលោក សម្រាប់អ្នកធ្វើដំណើរកម្សាន្តម្នាក់ឯង
ទេសចរណ៍ June 24, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងចំណោមទិសដៅដ៏ពេញនិយមបំផុតទាំង ០៥ក្នុងពិភពលោក សម្រាប់អ្នកធ្វើដំណើរទេសចរណ៍ម្នាក់ឯង។ នេះបើយោងតាមការចេញផ្សាយកាលពីពេលថ្មីៗនេះ របស់គេហទំព័រ Travel Off Path ដែលបានវិភាគទិន្នន័យលើ Google រយៈពេល ២៤ខែចុងក្រោយនេះ ដែលអ្នកធ្វើដំណើរតែឯងបានស្វែងរកទីកន្លែងកម្សាន្ត។

អត្ថបទរបស់គេហទំព័រ Travel Off Path បានសរសេរថា៖ «ទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា គឺជាទីក្រុងដ៏រីករាយ និងងាយស្រួលក្នុងការទៅទស្សនា សម្រាប់អ្នកធ្វើដំណើរកម្សាន្តតែឯង។ មានកន្លែង និងអ្វីៗជាច្រើនដែលត្រូវទស្សនា និងធ្វើ ហើយរាជធានីភ្នំពេញជាទីក្រុងដែលងាយស្រួលក្នុងការធ្វើដំណើរ។ មធ្យោបាយដ៏ល្អបំផុតសម្រាប់ធ្វើដំណើរជុំវិញភ្នំពេញ សម្រាប់អ្នកធ្វើដំណើរតែឯង គឺកង់ តាក់ស៊ី ឬម៉ូតូកង់បី។

ប្រភពដដែលបានរំលេចថារាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងចំណោមទិសដៅដ៏ពេញនិយមបំផុតទាំង ០៥ក្នុងពិភពលោក សម្រាប់អ្នកធ្វើដំណើរទេសចរណ៍ម្នាក់ឯង។ នេះបើយោងតាមការចេញផ្សាយកាលពីពេលថ្មីៗនេះ របស់គេហទំព័រ Travel Off Path ដែលបានវិភាគទិន្នន័យលើ Google រយៈពេល២៤ខែចុងក្រោយនេះ ដែលអ្នកធ្វើដំណើរតែឯងបានស្វែងរកទីកន្លែងកម្សាន្ត។

អត្ថបទរបស់គេហទំព័រ Travel Off Path បានសរសេរថា៖ «ទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា គឺជាទីក្រុងដ៏រីករាយ និងងាយស្រួលក្នុងការទៅទស្សនា សម្រាប់អ្នកធ្វើដំណើរកម្សាន្តតែឯង។ មានកន្លែង និងអ្វីៗជាច្រើនដែលត្រូវទស្សនា និងធ្វើ ហើយរាជធានីភ្នំពេញជាទីក្រុងដែលងាយស្រួលក្នុងការធ្វើដំណើរ។ មធ្យោបាយដ៏ល្អបំផុតសម្រាប់ធ្វើដំណើរជុំវិញភ្នំពេញ សម្រាប់អ្នកធ្វើដំណើរតែឯង គឺកង់ តាក់ស៊ី ឬម៉ូតូកង់បី។

ប្រភពដដែលបានរំលេចថា ប្រទេសកម្ពុជាមានសម្រស់ធម្មជាតិដ៏សម្បូរបែប ដោយរាប់ចាប់ពីឆ្នេរត្រូពិក រហូតដល់ព្រៃក្រាស់។ ភ្នំពេញគឺជាមូលដ្ឋានដ៏ល្អមួយដើម្បីស្វែងយល់ពីអ្វីៗទាំងអស់ដែលកម្ពុជាមាន។ ភាសាអង់គ្លេសត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងទីក្រុងភ្នំពេញ ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនង និងដំណើរទស្សនាចរនៅក្នុងទីក្រុង។

ចំណែកឯទិសដៅដ៏ពេញនិយមបំផុតចំនួន ០៤ផ្សេងទៀតគឺ ទីក្រុងហាណូយ របស់វៀតណាម ទីក្រុងបាងកករបស់ប្រទេសថៃ ទីក្រុងតៃប៉ិ របស់កោះតៃវ៉ាន់ និងទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង។

ការធ្វើដំណើរកម្សាន្តតែឯង កំពុងតែមាននិន្នាការកើនឡើង ដោយមានមនុស្សកាន់តែច្រើនឡើងៗ ជ្រើសរើសការធ្វើទស្សនាចរដោយខ្លួនឯងនៅជុំវិញពិភពលោក៕

DCIM100MEDIADJI_0170.JPG

ប្រភព៖ ក្រសួងព័ត៌មាន