មិនចាញ់ខេត្តដទៃ! ខេត្តបាត់ដំបង ទទួលបានគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍មួយ ក្រោមទុនវិនិយោគដល់ទៅ ៩៥លានដុល្លារ
សេដ្ឋកិច្ច June 21, 2023 Khmernote

ខេត្តបាត់ដំបង ហាក់កំពុងត្រូវប៉ាន់ខ្លាំង ដោយប៉ុន្មានឆ្នាំថ្មីៗនេះ ទាក់ទាញគម្រោងវិនិយោគតូចធំច្រើនគួរសម ហើយយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា ខេត្តបាត់ដំបង នឹងទទួលបានគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍មួយ ក្រោមទុនវិនិយោគដល់ទៅ ៩៥លានដុល្លារអាម៉េរិក។

តាមសេចក្ដីប្រកាសខាងលើ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន “DONGFANG JUNMA CEMENT CO., LTD” លើគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងអាចបង្កើតការងារបានចំនួន ៩៧៩កន្លែង៕

អត្ថបទ៖ លីនី