ដំណឹងល្អ! ក្រុមហ៊ុនអាជីវកម្មកសិឧស្សាហកម្មដ៏ល្បីល្បាញរបស់អូស្ត្រាលី ស្វែងរកឱកាសក្នុងវិស័យកសិកម្មនៅកម្ពុជា
សេដ្ឋកិច្ច June 20, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានឱ្យដឹងថា ថ្មីៗនេះ SPC ដែលជាក្រុមហ៊ុនអាជីវកម្មកសិឧស្សាហកម្មដ៏ល្បីល្បាញរបស់អូស្ត្រាលី បានមកធ្វើទស្សនកិច្ចនៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ដើម្បីស្វែងរកការវិនិយោគ និងសក្តានុពលពាណិជ្ជកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា។

ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអូស្ត្រាលី ក្នុងការពង្រឹងទំនាក់ទំនងផ្នែកកសិកម្មជាមួយកម្ពុជា។ ទស្សនកិច្ចនេះ ត្រូវបានផ្តួចផ្តើមឡើងបន្ទាប់ពីកិច្ចប្រជុំប្រកបដោយជោគជ័យរវាងក្រុមហ៊ុន SPC Global និងប្រតិភូកម្ពុជា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) សួនកសិ-ឧស្សាហកម្ម ទៅកាន់ប្រទេសអូស្ត្រាលីកាលពីដើមឆ្នាំនេះ។

គួរបញ្ជាក់ផងដែរថា វិស័យកសិ-ចំណីអាហារ គឺជាវិស័យដ៏សំខាន់មួយសម្រាប់ការរីកចម្រើននៅកម្ពុជា ហើយអូស្ត្រាលីក៏កំពុងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាលើវិស័យនេះ៕

អត្ថបទ៖ លីនី