រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកឡើងថា មជ្ឈមណ្ឌល KOPIA អាចជួយសិក្សាពីលទ្ធក្នុងការនាំទំនិញខ្មែរចូលទីផ្សារកូរ៉េ ដោយកាត់បន្ថយចំណាយ និងការងារមិនចាំបាច់
សេដ្ឋកិច្ច April 29, 2023 Khmernote

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា មជ្ឈមណ្ឌល KOPIA អាចជួយសិក្សាពីលទ្ធក្នុងការនាំទំនិញខ្មែរចូលទីផ្សារកូរ៉េ ដោយកាត់បន្ថយចំណាយ និងការងារមិនចាំបាច់។

បើយោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់​ និងនេសាទ ឯកឧត្តម ឌិត ទីណា បានលើកឡើងបែបនេះ នៅក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ងថ្នាក់ដឹកនាំជាមួយលោក Song Yong-Ju ប្រធានមជ្ឈមណ្ឌល KOPIA Cambodia Center កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។

លើសពីនេះ ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ក្រុមការងារក្រសួងសហការជាមួយ KOPIA ដើម្បីសិក្សាបន្ថែមទៀតលើសក្តានុពលទីផ្សារសម្រាប់ពូជពោតក្រហម CHM01 នាពេលអនាគត៕

អត្ថបទ៖ លីនី