ក្រសួងកសិកម្ម ជូនដំណឹងដល់ប្រជាកសិករ និងវិធីត្រៀមបង្ការ ខណៈរដូវវស្សាឆ្នាំនេះ នឹងចូលមកដល់យឺត និងមានកូនរដូវប្រាំងអូសបន្លាយដល់ដើមខែសីហា
សេដ្ឋកិច្ច
April 26, 2023
Khmernote
ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការត្រៀមបង្ការនិងឆ្លើយតបចំពោះបញ្ហាធាតុអាកាសក្ដៅ។
ជាមួយគ្នានេះ ក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ដោយយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមដែលបានផ្សាយនាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ រដូវវស្សាឆ្នាំ២០២៣នេះ នឹងចូលមកដល់យឺត នៅសប្ដាហ៍ទី២ នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅមធ្យម និងមានកូនរដូវប្រាំងដែលអាចកើតឡើងហើយអូសបន្លាយចាប់ពីខែកក្កដា រហូតដល់ដើមខែសីហា។ ស្ថានភាពបែបនេះអាចបង្កផលប៉ះពាល់ដល់ផលិតកម្មដំណាំកសិកម្ម។
ដើម្បីចូលរួមចំណែកក្នុងការត្រៀមបង្ការ និងឆ្លើយតប ក្រសួងកសិកម្ម សូមជូនដំណឹងដល់ប្រជាកសិករ អាជ្ញាធរមូលដ្ឋាន និងមន្ទីរកសិកម្ម តាមអនុវិស័យដូចខាងក្រោម៖


ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


