យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានឱ្យដឹងថា ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំ២០២៣ ម៉ូតូជាង ៦៣៤,០០០គ្រឿង ត្រូវបានលក់នៅក្នុងប្រទេសវៀតណាម ដែលនេះមានន័យថា ម៉ូតូចំនួន ៥គ្រឿងត្រូវបានលក់ជារៀងរាល់នាទី។ ទោះជាយ៉ាងណាក្ដី តួលេខនេះបានធ្លាក់ចុះជិត ១៦% ធៀបនឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ បើយោងទៅតាម សមាគមន៍ក្រុមហ៊ុនផលិតម៉ូតូវៀតណាម។
សមាគមន៍ក្រុមហ៊ុនផលិតម៉ូតូវៀតណាម ដែលរួមមាន Honda, Yamaha, Piaggio, Suzuki និង SYM បានបញ្ជាក់ថា តួលេខលក់ម៉ូតូមានចំនួន ៧.៣ ដងនៃរថយន្ត ដែលនេះបង្ហាញថា ម៉ូតូនៅតែជាមធ្យោបាយដឹកជញ្ជូនដ៏លេចធ្លោនៅក្នុង ប្រទេសវៀតណាម។ គួរបញ្ជាក់ផងដែរថា ក្នុងតំបន់អាស៊ាន វៀតណាមជាប់ចំណាត់ថ្នាក់លេខពីរ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ក្នុងការលក់ម៉ូតូជាមួយក្រុមហ៊ុន Honda ដែលមានចំណែកទីផ្សារប្រហែល ៨០%៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress


