ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែមេសា នេះ បានចុះផ្សាយពីប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ថា ផ្លូវរថភ្លើងនៅកម្ពុជា នឹងប្រែក្លាយទៅជាផ្លូវរថភ្លើងល្បឿនលឿនទាំងអស់ (ភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ក្រុងព្រះសីហនុ)។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស កាលពីថ្ងៃទី ២៧ កុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ។
ក្នុងឱកាសនោះ សម្ដេចតេជោ បានគូសបញ្ជាក់ថា ផ្លវដែកចាស់សព្វថ្ងៃនេះរត់បានតែ ៣០គីឡូម៉ែត្រ ក្នុងពេលដែលផ្លូវរថភ្លើងល្បឿនលឿនរត់បានដល់ទៅ ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលនាំឱ្យចំណេញទៅលើការដឹកជញ្ជូន។
សូមជម្រាបផងដែរថា ផ្លូវល្បឿនភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសង់ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី៕ សូមស្ដាប់ប្រសាសន៍សម្ដេចនៅខាងក្រោម៖



