ស្ពាននៅលើផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន ៣ គឺជាស្ពានខ្ពស់ជាងគេនៅកម្ពុជា
សេដ្ឋកិច្ច April 18, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានឆ្លងកាត់ស្ទឹងឬស្សីជ្រុំ គឺជាស្ពានដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជា។ ស្ពាននេះ ស្ថិតនៅភូមិ ឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ ពីខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង ត្រង់គីឡូម៉ែត្រលេខ ១២៨+៩១៥។

លើសពីនេះ ស្ពាននេះមានកម្ពស់ ៩០ម៉ែត្រ ប្រវែង ៥៣០ម៉ែត្រ ទទឹង ១០ម៉ែត្រ បន្ទុកនៃស្ពានរចនាតាមស្តង់ដារចិនហាយវេកម្រិត៣ ដែលមានបន្ទុក (Design Load)ចំនួន 55T ហើយគ្រោងចំណាយថវិកាអស់ ២២.៩២ លានដុល្លារអាមេរិក និងប្រើរយៈពេលសាងសង់ ២៨ខែ ពោលគឺសាងសង់ឡើងនាខែកុម្ភៈ ឆ្នាំ២០២៣ និងគ្រោងបញ្ចប់ការសាងសង់នាខែឧសភា ឆ្នាំ២០២៥៕

អត្ថបទ៖ លីនី