អភិបាលខេត្តកំពង់ស្ពឺ៖ ក្រុមហ៊ុនចំនួន ១០ នឹងមកវិនិយោគក្នុងខេត្តកំពង់ស្ពឺឆាប់ៗនេះ ហើយត្រូវការកម្លាំងពលកម្ម ១០,០០០នាក់
សេដ្ឋកិច្ច
April 3, 2023
Khmernote
ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមហ៊ុនយ៉ាងតិចចំនួន ១០ នឹងមកវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺឆាប់ៗនេះ ហើយត្រូវការកម្លាំងពលកម្មយ៉ាងហោចណាស់ ១០,០០០នាក់។
ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងតាមរយៈការបង្ហោះនៅលើគណនីផេកផ្លូវការ បន្ទាប់ពីបានដឹកនាំប្រតិភូខេត្តកំពង់ស្ពឺ ទៅទស្សនៈកិច្ចនៅតាមក្រុមហ៊ុននានាជាច្រើន រួមទាំងបានជួបប្រជុំដើម្បីបង្ហាញពីសក្តានុពលខេត្ត នៅទីក្រុងហុងកុង។
ជាមួយគ្នានេះ ឯកឧត្តម បានបញ្ជាក់ថា ក្រៅពីការប្រកបអាជីវកម្មរោងចក្រដែលមានសកម្មភាពសេដ្ឋកិច្ច ផលិតសម្លៀកបំពាក់ ស្បែកជើង កាបូបគ្រប់ប្រភេទហើយនោះ ក៏មានក្រុមហ៊ុនមួយចំនួនទៀត ក៏មានបំណងវិនិយោគលើការសាងសង់ និងអចលនទ្រព្យផងដែរ៕








អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


