ដំណឹងល្អ! អភិបាលខេត្តប៉ៃលិន ប្រកាសទិញផ្លែស្វាយ និងផ្លែមៀនជាច្រើន ដោយបងប្អូនកសិករអាចទាក់ទងតាមលេខ ២ខ្សែនេះ
សេដ្ឋកិច្ច February 17, 2023 Khmernote

យោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់លោកជំទាវ បាន​ ស្រីមុំ អភិបាលខេត្តប៉ៃលិន បានប្រកាសថា ចំពោះបងប្អូនដែលមានចំការ ស្វាយ និង ផ្លែមៀន មិនទាន់រកទីផ្សារលក់ចេញ អាចទំនាក់ទំនងលេខទូរស័ព្ទ ២ខ្សែខាងក្រោម ដែលនឹងជួយសម្របសម្រួល ជួយបងប្អូនបានជាមួយក្រុមហ៊ុនជូនបងប្អូនដោយឥតគិតថ្លៃ ព្រោះបច្ចុប្បន្នរោងចក្រកំពុងតំរូវការជាច្រើន។

នៅក្នុងការប្រកាសនោះបងប្អូនអាចទាក់ទងតាមលេខទូរស័ព្ទ៖

១.កញ្ញា មូល វន្នី 092900847
២.លោក ស្រេង វិច្ចិកា 090877677

តាមរយៈពេលការប្រកាសរបស់លោកជំទាវ ក្រៅពីជួយរកទីផ្សារជូនបងប្អូនកសិករ លោកជំទាវ ក៏ប្រកាសដំណឹងជ្រើសរើសកំលាំងពលកម្មបំរើការងារជាច្រើននៅរោងចក្រសម្ងួតផ្លែមៀន និងសម្ងួតផ្លែស្វាយផងដែរ។ សូមបញ្ជាក់ជូនថា ការប្រកាសរបស់លោកជំទាវអភិបាលខេត្តប៉ៃលិន គឺជាដំណឹងល្អមួយសម្រាប់បងប្អូនប្រជាកសិករដែលកំពុងដាំដុះដំណាំផ្លែស្វាយ និងផ្លែមៀន ហើយពិបាកស្វែរកទីផ្សារ៕

អត្ថបទ៖ លីនី