ក្រុមហ៊ុនធានារ៉ាប់រងសម្រាប់គ្រោះមហន្តរាយ Karen Clark & Company (KCC) កាលពីព្រហស្បតិ៍ ម្សិលមិញ នេះ បាននិយាយថា ក្រុមហ៊ុនអាចនឹងខាតបង់ប្រាក់ធនារ៉ាបរងចំនួន ២.៤ពាន់លានដុល្លារ ដោយសារតែការរញ្ជួយដីនៅក្នុងប្រទេសតួកគីកាលពីដើមខែនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ដែលបានចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៣។
ក្រុមហ៊ុនខាងលើបានបន្តថា ការខាតបង់ទ្រព្យសម្បត្តិសរុបពីការរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ និង ៧.៥រ៉ិចទ័រ ត្រូវបានគេរំពឹងថា នឹងមានចំនួនជិត ២០ពាន់លានដុល្លារ។ ហើយតួលេខនៃការបាត់បង់ការធានារ៉ាប់រងរបស់ក្រុមហ៊ុននេះ មិនរាប់បញ្ចូលប្រទេសស៊ីរី នោះឡើយ។
គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ ការរញ្ជួយដីបានបំផ្លាញឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរនូវអគារជាង ៤១,០០០ នៅទូទាំងខេត្តចំនួន១០ របស់តួកគី ខណៈគ្រោះមហន្តរាយនេះ គឺជាព្រឹត្តិការណ៍ដ៏ធំបំផុតដែលកើតឡើងនៅក្នុងប្រទេសតួកគីចាប់តាំងពីការរញ្ជួយដី នៅឆ្នាំ១៩៣៩។ ជាមួយគ្នានេះដែរ JPMorgan បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការចំណាយផ្ទាល់ពីការបំផ្លាញរចនាសម្ព័ន្ធរូបវន្តនៅក្នុងប្រទេសតួកគីអាចមានចំនួនដល់ទៅ ២.៥% នៃកំណើនផលិតផលក្នុងស្រុក ឬស្មើនឹងចំនួន ២៥ពាន់លានដុល្លារ៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress


