ទូរស័ព្ទ iPhone 14 នៅក្នុងប្រទេសវៀតណាមត្រូវបានដាក់លក់នៅក្នុងមានតម្លៃទាបបំផុតលំដាប់ទី២ ក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា មូលហេតុដែលនាំឱ្យតម្លៃ iPhone 14 ទាបបែបនេះ គឺដោយសារតម្រូវការ iPhone 14 ទាបនៅក្នុងប្រទេសវៀតណាម។
យោងតាមទិន្នន័យ Statista របស់អាឡឺម៉ង់ បានឱ្យដឹងថា iPhone 14 នៅសហរដ្ឋអាមេរិកត្រូវបានលក់ក្នុងតម្លៃ 799ដុល្លារ ខណៈនៅក្នុងប្រទេសវៀតណាមកំពុងដាក់លក់ក្នុងតម្លៃ 834.7 ដុល្លារ។ ជាមួយគ្នានេះដែរ អ្នកលក់ម្នាក់នៅទីក្រុង ហូជីមិញ បាននិយាយថា iPhone 14 មិនពេញនិយមទេនៅវៀតណាម ដូច្នេះម្ចាស់ហាងជាច្រើន នាំគ្នាលក់ទម្លាក់តម្លៃស្មើនឹងតម្លៃនាំចូលទៅហើយ ដើម្បីយកដើមមកវិញ។
គួរបញ្ជាក់ថា ក្រៅពី iPhone 14 ផលិតផល Apple មួយចំនួនទៀតក៏ស្ថិតក្នុងចំណោមផលិតផលដែលមានតម្លៃទាបបំផុតនៅលើពិភពលោកក្នុងប្រទេសវៀតណាមផងដែរ ក្នុងនោះមានដូចជា iPad 9 និង MacBook Air M1៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress


