ខែដំបូងនៃឆ្នាំថ្មី គ្រឹះស្ថានអង្គរ រកចំណូលបានជាង ៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ កើនឡើងជិត ២ពាន់ភាគរយ
សេដ្ឋកិច្ច February 8, 2023 Khmernote

ក្នុងខែដំបូងនៃឆ្នាំ២០២៣ គ្រឹះស្ថានអង្គរ រកចំណូលបានជាង ៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ ហើយបានកើនឡើង ២០ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមសេចក្ដីប្រកាសរបស់គ្រឺះស្ថានអង្គរ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។

តាមប្រភពដដែល ក្នុងខែមករា ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរអន្តរជាតិចំនួន ៧៧,៤៣៦នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង ១៦៧៦,៤៦% ធៀបនឹងខែមករា ឆ្នាំ២០២២។​ ជាមួយគ្នានេះ ចំណូលពីការលក់បណ្ណមានចំនួន ៣,៦៤៣,៤៩៧ កើនឡើង ១៩៤០,៩៥% បើធៀបនឹងខែមករា ឆ្នាំមុន៕

អត្ថបទ៖ លីនី