អាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយនៅថ្ងៃអង្គារនេះថា ភ្ញៀវទេសចរបរទេសចំនួន ១១.៨១ លាននាក់បានមកទស្សនាប្រទេសថៃកាលពីឆ្នាំមុន។ លោក Yuthasak Supasorn អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ អ្នកធ្វើដំណើរថៃ និងបរទេសត្រូវបានគេរំពឹងថានឹងបង្កើតប្រាក់ចំណូលចំនួន ១.៥ ពាន់ពាន់លានបាត (៤៣.៥ ពាន់លានដុល្លារ) ក្នុងវិស័យទេសចរណ៍កាលពីឆ្នាំមុន។
លោក Yuthasak បានបន្តថា ភ្ញៀវបរទេសភាគច្រើន គឺមកពីម៉ាឡេស៊ី (១.៩៥ លាននាក់) បន្ទាប់មកគឺឥណ្ឌា (៩៦៥,៩៩៤) ឡាវ (៨៤៤,៩៥៩) កម្ពុជា (៥៩១,៦៥៧) និងសិង្ហបុរី (៥៨៩,៧៧០)។ ជាមួយគ្នានេះ ភ្ញៀវបរទេសភាគច្រើនចូលប្រទេសថៃតាមអាកាសយានដ្ឋានសុវណ្ណភូមិ អាកាសយានដ្ឋានអន្តរជាតិភូកេត អាកាសយានដ្ឋានអន្តរជាតិដនមឿង ច្រកព្រំដែនសាដាវ និងច្រកព្រំដែនណងខៃ។
ទន្ទឹមនឹងនេះ លោកបានបន្តទៀតថា អាជ្ញាធរទេសចរណ៍ថៃមានគោលបំណងទាក់ទាញអ្នកធ្វើដំណើរបរទេសយ៉ាងហោចណាស់ ២៥លាននាក់ទៅកាន់ប្រទេសថៃនៅឆ្នាំនេះ ដោយបង្កើតប្រាក់ចំណូលពីទេសចរណ៍ចំនួន ២.៣៨ ពាន់ពាន់លានបាត”។ មិនតែប៉ុណ្ណោះរំពឹងថានឹងមានភ្ញៀវទេសចរចិនយ៉ាងតិច ៥លាននាក់មកលេងប្រទេសថៃ ខណៈលោកថា ថៃនឹងថែរក្សាភ្ញៀវទេសចរចិនដោយផ្អែកលើអនាម័យ និងសុវត្ថិភាពដូចភ្ញៀវបរទេសដទៃទៀត៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


