កម្ពុជា និងប្រ៊ុយណេ បានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពនាំចេញកសិផលខ្មែរចំនួន ៣មុខ
សេដ្ឋកិច្ច
January 2, 2023
Khmernote
ប្រទេសកម្ពុជា និងប្រ៊ុយណេ បានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពនាំចេញកសិផលខ្មែរដទៃទៀតដូចជា គ្រាប់ស្វាយចន្ទី ម្រេច និងផ្លែស្វាយជាដើម ទៅកាន់ទីផ្សារប្រទេសប្រ៊ុយណេ ហើយនឹងនាំចូលមកវិញនូវផលិតផលជីអ៊ុយរ៉េដែលមានគុណភាពនិងអាចមានតម្លៃសមរម្យមកផ្គត់ផ្គង់ឱ្យកសិករកម្ពុជា។
ការឯកភាពគ្នានេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបសម្ដែងការគួរសមរវាងឯកឧត្តម ឌិត ទីណា និងឯកឧត្តម Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូតប្រ៊ុយណេប្រចាំនៅកម្ពុជាកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ថ្មីៗនេះ។ គួរបញ្ជាក់ផងដែរថា កម្ពុជានិងប្រ៊ុយណេមានទំនាក់ទងល្អនឹងគ្នាយ៉ាងខ្លាំងក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយកន្លងមកកម្ពុជាបានផ្គត់ផ្គង់អង្ករទៅប្រទេសប៊ុយណេ ហើយបន្តពង្រីកបន្ថែមទៀតតាមឆន្ទៈនយោបាយនៃថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ៕



អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


