មកដឹងពីតារាងអត្រាប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ សម្រាប់ឆ្នាំថ្មី ២០២៣
សេដ្ឋកិច្ច December 27, 2022 Naren

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការកំណត់តារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងតារាងភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ ដោយអនុក្រឹត្យនេះ​មានគោលបំណងកំណត់តារាថភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ ដែលសម្រេចបានដោយរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល និងចំណែកដែលត្រូវបែងចែកឱ្យសមាជិកម្នាក់ៗរបស់ក្រុមហ៊ុនសហកម្មសិទ្ធិ ដែលមិនត្រូវបានចាត់ទុកជានីតបុគ្គល និងតារាងភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែរបស់និយោជិតនិវាសនជន។

សម្រាប់ភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ៖

១- ពី ០៛ ដល់ ១៨ ០០០ ០០០៛ អត្រាពន្ធ ០%
២- ពី ១៨ ០០០ ០០១៛ ដល់ ២៤ ០០០ ០០០៛ អត្រាពន្ធ ៥%
៣- ពី ២៤ ០០០ ០០១៛ ដល់ ១០២ ០០០ ០០០៛ អត្រាពន្ធ ១០%
៤- ពី ១០២ ០០០ ០០១៛ ដល់ ១៥០ ០០០ ០០០៛ អត្រាពន្ធ ១៥%
៥- លើសពី ១៥០ ០០០ ០០០៛ អត្រាពន្ធ ២០%

សម្រាប់ភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ៖

១- ពី ០៛ ដល់ ១ ៥០០ ០០០៛ អត្រាពន្ធ ០%
២- ពី ១ ៥០០ ០០១៛ ដល់ ២ ០០០ ០០០៛ អត្រាពន្ធ ៥%
៣- ពី ២ ០០០ ០០១៛ ដល់ ៨ ៥០០ ០០០៛ អត្រាពន្ធ ១០%
៤- ពី ៨ ៥០០ ០០១៛ ដល់ ១២ ៥០០ ០០០៛ អត្រាពន្ធ ១៥%
៥- លើសពី ១២ ៥០០ ០០០៛ អត្រាពន្ធ ២០%

ខាងក្រោមនេះជាអនុក្រឹត្យស្តីពីការកំណត់តារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ(សហគ្រាសឯកបុគ្គល)និងតារាងភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ អនុវត្តចាប់ពីថ្ងៃទី១ មករា ២០២៣តទៅ។