រោងចក្រផលិតកេសកាតុង ទុនជិត៦លានដុល្លារអាម៉េរិក នឹងលេចរូបរាងនៅស្រុកអង្គស្នួល ខេត្តកណ្តាល អាចបង្កើតការងារបានចំនួន ៧៧៨កន្លែង
សេដ្ឋកិច្ច December 26, 2022 Naren

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបានផ្សព្វផ្សាយជាសាធារណៈថា គម្រោងវិនិយោគមួយកន្លែងទៀតដែលមានទុនវិនិយោគសរុបគិតជាទឹកប្រាក់ចំនួន ៥,៤លានដុល្លារអាមេរិក ត្រូវបានផ្តល់ភ្លើងខៀវ។ គម្រោងថ្មីនេះស្ថិតនៅក្នុងខេត្តកណ្តាល ជារោងចក្រផលិតកេសកាតុង គម្រោងដែលបានអនុម័តថ្មីទាំងនេះត្រូវបានគេរំពឹងថានឹងបង្កើតការងារប្រហែលបានចំនួន៧៧៨កន្លែង។

តាមសំណើសុំវិនិយោគបង្កើតរោងចក្រផលិតកេសកាតុងរបស់ក្រុមហ៊ុន DAY SEN PACKAGE CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិស្រែអំព្រុំ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៧៨កន្លែង៕