រោងចក្រកាត់ដេរសម្លៀកបំពាក់មួយទៀតស្ថិតនៅផ្លូវចោមចៅ នឹងបង្កើតការងារប្រហែលបានចំនួន ៧៨៧កន្លែង
សេដ្ឋកិច្ច December 5, 2022 Naren

(ភ្នំពេញ)៖ កាលពីថ្ងៃ០២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបានផ្សព្វផ្សាយជាសាធារណៈថា គម្រោងវិនិយោគមួយទៀតដែលមានទុនវិនិយោគសរុបគិតជាទឹកប្រាក់ចំនួន ៥,១លានដុល្លារអាមេរិក ត្រូវបានផ្តល់ភ្លើងខៀវ។ គម្រោងថ្មីទាំងនេះស្ថិតនៅក្នុងរាជធានីភ្នំពេញជារោងចក្រកាត់ដេរសម្លៀកបំពាក់ គម្រោងដែលបានអនុម័តថ្មីនេះត្រូវបានគេរំពឹងថានឹងបង្កើតការងារប្រហែលបានចំនួន ៧៨៧កន្លែង។

ខាងក្រោមនេះជាព័ត៌មានលម្អិត ដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ តាមសំណើសុំវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន TEXTSTAR GARMENT (CAMBODIA) CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវចោមចៅ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៨៧កន្លែង៕