យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រភពព័ត៌មានពីក្រសួងទេចរណ៍ បានឲ្យដឹងនាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ក្នុងសប្តាហ៍ទី២ ថ្ងៃទី៧-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ភ្ញៀវទេសចរទូទាំងប្រទេសមានចំនួន២,៧២៤,៤៩១នាក់ ក្នុងនោះភ្ញៀវជាតិ២,៦៦៦,៦៨៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥៧,៨០៧នាក់។
ប្រភពដដែល បានបន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៦៣២,៤៧៦នាក់
* ខេត្តកំពត ៦១១,៩៩១នាក់
* ខេត្តសៀមរាប ៣៤៥,១៥២នាក់
* ខេត្តកំពង់ស្ពឺ ២៤១,៤៧០នាក់
* ខេត្តត្បូងឃ្មុំ ២៣៤,៤៦៣នាក់
* ខេត្តបាត់ដំបង ១០៨,៨៤៥នាក់
* ខេត្តកែប ១០៧,៧៣១នាក់។
តាមក្រសួងទេសចរណ៍ តួលេខខាងលើ រាប់បញ្ចូលផងដែរនូវចំនួនភ្ញៀវទេសចរប្រមាណ២.៥៧លាននាក់ នាឱកាសឈប់សម្រាករយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក កាលពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២។
សូមបញ្ជាក់ជូនថា ដើម្បីអបអរសាទរព្រះរាជ្យពិធីបុណ្យអុំទូក បណ្តារដ្ឋបាលខេត្តមួយចំនួនបានរៀបចំពិធីបុណ្យអុំទូកក្នុងអំឡុងខែតុលា និងខែវិច្ឆិកា រួមជាមួយការតាំងពិព័រណ៍ ការប្រគុំតន្រ្តី និងកម្មវិធីកម្សាន្តសប្បាយនានាដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើន៕
ប្រភព៖ ក្រសួងព័ត៌មាន