ទំហំពាណិជ្ជកម្មឡាវ-ថៃ ឈានដល់៥០០០លានដុល្លារ សម្រាប់រយៈពេល៨ខែដំបូងនៃឆ្នាំ២០២២
សេដ្ឋកិច្ច November 1, 2022 Naren

(អន្តរជាតិ)៖ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ពាណិជ្ជកម្មទ្វេភាគីរវាងឡាវ និងថៃបានកើនឡើង ១០.៣ភាគរយ។ ការនាំចេញពីឡាវទៅកាន់ប្រទេសថៃមានការកើនឡើង ៨.៥ភាគរយ គិតជាទឹកប្រាក់ជាង ២.៣ពាន់លានដុល្លារ ហើយប្រទេសឡាវបាននាំចូលទំនិញពីប្រទេសថៃមានតម្លៃ ៣ពាន់លានដុល្លារ ដែលកើនឡើង ១១.៨ភាគរយ។ នេះបើយោងតាមការចុះផ្សាយរបស់ laotiantime នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រទេសឡាវ បាន នាំចេញ អគ្គិសនី ទង់ដែង ស៊ីម៉ងត៍ curry salt ស៊ុមកាមេរ៉ាវីដេអូ និងគ្រឿងបន្លាស់ ឧបករណ៍អគ្គិសនី ឈើកែច្នៃ ស្បែកជើង និងឧបករណ៍មេកានិច។ ការនាំចេញកសិផលរួមមានស្ករ កាហ្វេ សណ្ដែកដី ស្ពៃក្តោប ដំឡូង និងបន្លែ ជាដើម។ ម៉្យាងវិញទៀត ឡាវបាននាំចូលឥន្ធនៈ គ្រឿងយន្ត ឧបករណ៍អគ្គិសនី និងគ្រឿងបន្លាស់រថយន្ត ប្លាស្ទិក ស៊ីម៉ង់ត៍ ស្ករ ភេសជ្ជៈ និងផ្លែឈើពីប្រទេសថៃផងដែរ។

កិច្ចពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ លោក Malaythong Khommasith និងប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ ធនាគារ និងហិរញ្ញវត្ថុថៃ លោក Chaiya Promma នៅទីក្រុងវៀងចន្ទន៍ បានបង្ហាញ ពីតួលេខពាណិជ្ជកម្មទ្វេភាគីសម្រាប់រយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ។

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការបង្កើត និងត្រួតពិនិត្យការគ្រប់គ្រងថវិកាក្នុងវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម ក៏ដូចជាគោលនយោបាយពាណិជ្ជកម្មនៃប្រទេសទាំងពីរ ជាពិសេសទាក់ទងនឹងពាណិជ្ជកម្មព្រំដែនឡាវ-ថៃ៕

ប្រភព៖ laotiantimes